(ព្រៃវែង)៖ គ្រប់គ្នាពិតជាបានដឹងហើយថា វាពិតជាមានហានិភ័យខ្ពស់ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះសំបែង នៅជាប់នឹងច្រាំងទន្លេ ដែលតែងតែជួបគ្រោះមហន្តរាយ បាក់ដីច្រាំងទន្លេ ដែលបណ្តាលឲ្យខាតបង់ទ្រព្យសម្បត្តិ ជាច្រើនជារៀងរាល់ឆ្នាំ។
ជាក់ស្តែង កាលពីព្រឹកថ្ងៃទី ២៥ ខែធ្នូរ ឆ្នាំ២០២១នេះ ផ្ទះពលរដ្ឋចំនួនពីខ្នងត្រូវរងការខូខាត ខណៈដែលដីច្រាំងទន្លេបានបាក់ស្រុតចុះដល់បាតទន្លេ ទាំងផ្ទាំងៗ ស្ថិតនៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា គ្រោះមហន្តរាយបាក់ស្រុតដីច្រាំងទន្លេ នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង នេះ មិនបណ្តាោឲ្យបាត់បង់ជីវិតមនុស្សសត្វនោះទេ ប៉ុន្តែផ្ទះសំបែងពលរដ្ឋចំនួនពីរខ្នង ដែលជាផ្ទះថ្មរ បានរងការខូតខាតដែលត្រូវប្រកាសអាសន្ត។
យ៉ាងណាមិញ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយ អំពីហេតុការណ៍ខាងលើនេះ ពីរដ្ឋបាលស្រុកពារាំងនៅហើយឡើយទេ៕