ភ្នំពេញ: រថយន្តមួយគ្រឿងបានបើកបោះពួយយ៉ាងលឿន ជ្រុលទៅបុករឺម៉កសណ្ដោងពីក្រោយប៉ើងបណ្ដាលឲ្យមនុសប្រុសស្រីជាច្រើននាក់រងរបួសធ្ងន់និងស្រាល កាលវេលាម៉ោង៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃសៅរ៏ ទី២៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រចំណុចជិត ច្រកចូលផ្សារក្រមួនក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសជនជាតិចិន បើករថយន្តស៊េរីទំនើបម៉ាករែងរ៉ូវើរ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២AT ៥៦៨៧ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករឺម៉កសណ្ដោងពីក្រោយបើក ស្របគ្នាពេញទំហឹងប៉ើងជាច្រើនម៉ែត្របណ្ដាលឲ្យមនុស្សធ្លាក់ចេញពីរ៉ឺម៉ក រណូករណែកលើផ្លូវថ្នល់រងរបួសធ្ងន់ស្រាល ប្រុសស្រី៤នាក់។ ចំណែកតៃកុងរថយន្តបង្កបានឡើងរថយន្តបក្សពួកជិះគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញផ្នែកចរាចរណ៍ស្នងការាជធានីភ្នំពេញមកវាស់វែងយករថយន្តបង្ក និងរ៉ឺម៉ក សណ្ដោងជនរងគ្រោះទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕