កូរ៉េខាងត្បូង ៖ ក្រសួងយុត្តិធម៌បាននិយាយនៅថ្ងៃសុក្រ ទី២៤ ខែធ្នូនេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានផ្តល់ការលើកលែងទោសដល់អតីតប្រធានាធិបតីលោកស្រី Park Geun-hye ដែលកំពុងជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានកាត់ទោសពីបទពុករលួយ។
លោកស្រី Park អាយុ ៦៩ ឆ្នាំបានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានទម្លាក់ចេញពីតំណែង ពេលកំពុងកាន់អំណាចកាលពីឆ្នាំ២០១៧ ដោយតុលាការធម្មនុញ្ញ ជុំវិញរឿងអាស្រូវពុករលួយ និងការគប់គិតគ្នាជាមួយមនុស្សជំនិត ក្នុងការទទួលបានប្រាក់មូលនិធិ រាប់លានដុល្លារពីក្រុមហ៊ុនធំៗក្នុងប្រទេស ដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារខ្លួនឯង។
កាលពីខែមករា តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូងបានទម្លាក់ចោលនូវការផ្ទន្ទាទោសលោកស្រី Park ដាក់ពន្ធនារយៈពេល ២០ឆ្នាំពីបទពុករលួយ និងបានផ្តល់ឱកាសជាលើកដំបូងឲ្យលោកស្រី បញ្ចប់ដំណើរការតតាំងតាមផ្លូវច្បាប់ ដែលត្រូវបានគេមើលឃើញថា លោកស្រីអាចនឹងទទួលបានការលើកលែងទោស។ ប៉ុន្តែលោក Lee Myung-bak ដែលជាអ្នកស្នងតំណែងរបស់លោកស្រី Park ដែលជាប់ពន្ធនាគារផងដែរនោះ ពីបទពុករលួយ មិនត្រូវបានលើកលែងទោសនោះទេ៕