ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហុង សុគុណវឌ្ឍនា បានប្រកាសសាលក្រម ផ្តន្ទាទោសលើអតីតអនុប្រធាន រដ្ឋបាលប៉ុស្តិ៍ស្រះចក លោក ហីង តុលា នៅខណ្ឌដូនពេញ ដាក់ពន្ធនាគារ កំណត់៥ឆ្នាំ ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអ្នកពាក់ព័ន្ធផ្សេងទៀត។
ជនទាំងនោះរួមមាន៖
១. បុរសជនជាប់ចោទ ឈ្មោះ ហ៊ីង តុលា អាយុ ៤១ឆ្នាំ ជាអតីតអនុប្រធានប៉ុស្តរដ្ឋបាលនគរបាល ស្រះចក ដាក់ពន្ធនាគារ៥ឆ្នាំ។
ទី ២.ឈ្មោះ សុង ដេត ភេទប្រុស អាយុ២៣ឆ្នាំ ដាក់ពន្ធនាគារ៦ឆ្នាំ។
ទី៣ ឈ្មោះ សាន សីហា ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី៤.ឈ្មោះ វណ្ណៈ ចាន់ថា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី៥.ឈ្មោះ ស សិលា ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី៦.ឈ្មោះ រស់ យ៉ា ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បី ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី៧.ឈ្មោះ ហុក សុខឡេង ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែររត់កង់បី ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី៨.ឈ្មោះ សួន បូរ៉ា ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី៩.ឈ្មោះ ទី ចាន់ណាក់ ភេទប្រុសអាយុ២០ ជនជាតិខ្មែរ មុខរបរ ស្នាក់នៅមិនពិតប្រាកដ។
អ្នកទាំងនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ជួញដូរ ចាត់ចែង និងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់។ វត្ថុតាងសមត្ថកិច្ចដកហូត៖ រួមមានគ្រឿងញៀនសរុប ចំនួន២០៩កញ្ចប់ (២០៦កញ្ចប់តូច និង០៣កញ្ចប់ធំ), ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១, ដាវកែច្នៃចំនួន:០១ដើម, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន៕