ព័ត៌មានបឋម៖ រថយន្តដឹកទំនិញធុនធំមួយគ្រឿង ចុះស្ពានដាច់ហ្វ្រាំង ជ្រុលបុករះរថយន្ត ,ម៉ូតូកង់បី និងម៉ូតូ ជាច្រើនគ្រឿង បណ្ដាលឲ្យមានមនុស្សប្រុស-ស្រី រងរបួសធ្ងន់-ស្រាល ជាច្រើននាក់ បញ្ជូនទៅមន្ទីរពេទ្យជាបន្តបន្ទាប់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចចុងស្ពានព្រះមុនីវង្ស(ចាស់) ចំណុចស្ថានីយប្រេងឥន្ធនៈ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។