អង់គ្លេស ៖ ពានរង្វាន់ EFL Cup (Carabao Cup) បានបញ្ចប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយជាស្ថាពរត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១ ដោយជាលទ្ធផល តោខៀវ (Chelsea) ត្រូវបានជួបជាមួយមាន់ខ្នាយមាស (Tottenham Hotspur) ខណៈពេលដែលកាំភ្លើងធំ (Arsenal ) ត្រូវប៉ះជាមួយហង្សក្រហម (Liverpool) សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើង២ជើងតែម្តង។
សម្រាប់វគ្គ៨ក្រុមចុងក្រោយ (Chelsea) យកឈ្នះលើក្រុម (Brentford) លទ្ធផល ២-០ ចំណែកឯ (Tottenham) យកឈ្នះ (West Ham) លើលទ្ធផល ២-១។ ដោយឡែក (Arsenal) បានបំបាក់ (Sunderland) ក្នុងលទ្ធផល ៥-១ ខណៈពេលដែល (Liverpool) យកឈ្នះលើ (Leicester) ទាំងលំបាកដោយការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ជាមួយនិងលទ្ធផល ៥-៤ ក្រោយចប់ការប្រកួត៩០នាទីស្មើគ្នា ៣-៣។


វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលត្រូវបានធ្វើឡើង២ជើង និងចាប់ផ្តើមដំណើរការប្រកួតតាមកាលវិភាគដូចខាងក្រោម៖
-ថ្ងៃទី៥ ខែមករា ឆ្នាំ ២០២២ Chelsea ប៉ះនិង Tottenham (ជើងទី១)
-ថ្ងៃទី៥ ខែមករា ឆ្នាំ ២០២២ Arsenal ប៉ះនិង Liverpool (ជើងទី១)
-ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២២ Tottenham ប៉ះនិង Chelsea (ជើងទី២)
-ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២២ Liverpool ប៉ះនិង Arsenal (ជើងទី២)


បើគិតមកទល់ពេលនេះ ខ្សែប្រយុទ្ធ Eddie Nketiah របស់ Arsenal នឹងខ្សែប្រយុទ្ធ Marcus Forss របស់ Brentford បានកំពុងឈរជាអ្នកគ្រាប់បាល់ច្រើនបណ្តោះអាសន្ន ពោលចំនួន៥គ្រាប់ស្មើដូចគ្នា។