ខេត្តបាត់ដំបង: ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាប្លន់ប្រដាប់អាវុធ ហើយបានព្យាយាមគេចខ្លួន អស់រយ:ពេល ១៤ ឆ្នាំ ត្រូវបានតុលាការចេញដីកា បង្គាប់អោយចាប់ខ្លួនយកមកផ្តន្ទាទោស ខណ:ដែលមុខសញ្ញារូបនេះ បានបង្ហាញខ្លួននៅលើទឹកដីនៃស្រុកកំណើត។
ការអនុវត្តដីកា ចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២១ វេវេលាម៉ោង៣ និង ៤០នាទី រសៀល នៅចំណុចក្រុមទី ៣ ភូមិរុន ឃុំគារ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង ផងដែរ។
ក្នុងខណៈពេលដែលមុខសញ្ញាបានបង្ហាញខ្លួន គឺលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរ បាលស្រុកមោងឫស្សី បាន ដឹកនាំកម្លាំងផ្នែកនគរ បា ល យុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ អនុវត្តដីកា ឱ្យចាប់ខ្លួនលេខ៤១៤ច ប. ខ ចុះថ្ងៃទី០៤ ឧសភាឆ្នាំ ២០០៧របស់លោក គី ឫទ្ធី ចៅ ក្រមស៊ើបសួរនៃសាលាដំបូងខេត្តបា ត់ ដំបង ដោយបង្គាប់អោយចាប់ខ្លួនឈ្មោះ ពៅ កុសល់ ភេទប្រុស បច្ចប្បន្នអាយុ ៤៣ ឆ្នាំ ទីលំនៅមុនចាប់ខ្លួន ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបា ត់ដំ បង ជាប់ចោទពីបទប្លន់ ប្រព្រឹត្តនៅភូមិគរ ឃុំព្រៃ ស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃ ទី៣ ឧសភា ២០០៧ កន្លងទៅ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃាត់ខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋានន គរ បាលស្រុកមោងឫស្សី ដើម្បីរៀបចំ កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្ត តាមនីតិវធី៕