បេះដូងលោតញាប់អាចមកពីអ្នកជួបនិងមនុស្សដែលអ្នកលួចស្រឡាញ់ ហើយអៀនជាមួយនិងគេពេក។ តែមិនមនុស្សគ្រប់គ្នា សុទ្ធតែអាចជួបមនុស្សដែលខ្លួនលួចស្រឡាញ់នោះទេ។ វាមានកត្តាជាច្រើនយ៉ាង ដែលធ្វើឲ្យបេះដូងលោតញាប់ខុសធម្មតា ដែលក្នុងនោះមាន៣ចំនុច ដែលអ្នកនិងបានដឹងនៅថ្ងៃនេះ។
១. ទទួលទានកាហ្វេច្រើនពេក
ការទទួលទានកាហ្វេខ្លាំង ឬច្រើនពេក អាចបណ្ដាលឲ្យបេះដូងលោតញាប់ខុសធម្មតា។ នោះក៏ព្រោះតែកាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន និងលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកដែលសុទ្ធតែជាកត្តានាំឲ្យបេះដូងលោតញាប់។
២. កង្វះជាតិទឹកក្នុងរាងកាយ
ប្រសិនបើអ្នកទទួលទានទឹកមិនបានប្រហែល ២ លីត្រក្នុងមួយថ្ងៃទេនោះ កុំឆ្ងល់ថាតើហេតុអ្វីបានជាបេះដូងហាក់ដូចជាលោតញាប់ជាងធម្មតា។ កង្វះជាតិទឹកក្នុងរាងកាយធ្វើឲ្យឈាមឡើងខាប់ ហើយបរិមាណឈាមថយចុះ ហើយបេះដូងនិងខំលោតញាប់ខ្លាំងជាងមុនដើម្បីព្យាយាមផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ទៅកាន់សរីរាង្គទាំងអស់។
៣. ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍
អ្នកអាចនិងជួបប្រទះបញ្ហាចង្វាក់បេះដូងលោតញាប់នៅរាល់ពេលមានអារម្មណ៍តានតឹង ឬស្ត្រេស។ នោះក៏ព្រោះតែលំហូរឈាមរបស់អ្នកពោរពេញទៅដោយអរម៉ូនស្ត្រេស ដូចជា ករទីសូល (cortisol) នឹង អាត្រេណាលីន (adrenaline) ដែលរំញោចប្រព័ន្ធសសៃប្រសាទ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមកាត់បន្ថយកម្រិតនៃភាពស្ត្រេសរបស់អ្នក។ វេជ្ជបណ្ឌិតជាច្រើននិយាយថាស្ត្រេសរ៉ាំរ៉ៃអាចជះឥទ្ធិពលគួរឲ្យព្រួយបារម្ភចំពោះសុខភាព។