អង់គ្លេស ៖ ខ្សែប្រយុទ្ធដ៏ឆ្នើម Cristiano Ronaldo បានចុះហត្ថលេខាលើអាវមួយក្នុងចំណោមអាវក្រុមជម្រើសជាតិព័រទុយហ្គាល់របស់ខ្លួន ដើម្បីដាក់លក់ដេញថ្លៃ និងរៃអង្គាសប្រាក់ សម្រាប់ជួយអ្នករងគ្រោះពីការផ្ទុះភ្នំភ្លើងនៅតំបន់ La Palma នៃប្រទេសអេស្ប៉ាញ។
ទន្ទឹមនិងការចុះហត្ថលេខាលើអាវជម្រើសជាតិព័រទុយហ្គាល់រូបនេះ ខ្សែប្រយុទ្ធឆ្នើមក្រុមបិសាចក្រហម Manchester United វ័យ៣៦ឆ្នាំរូបនេះ ក៏បានបន្សល់ទុកនូវសារដ៏មានខ្លឹមសារនឹងអត្ថន័យមួយ សម្រាប់អ្នករងគ្រោះដោយគ្រោះធម្មជាតិផងដែរ៖ “សូម្បីតែកម្លាំងនៃភ្នំភ្លើងក៏មិនអាចយកឈ្នះលើ La Palma បានដែរ។ ការគាំទ្ររបស់ខ្ញុំទាំងអស់គឺសម្រាប់កោះដ៏ស្រស់ស្អាតនេះ” នេះគឺជាសំណេររបស់ Cristiano Ronaldo។ ខណៈការដេញថ្លៃអាវនិងចាប់ផ្តើមនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២១ នេះតទៅ។
សកម្មភាពសប្បុរសធម៌នេះ កើតឡើងមុនថ្ងៃបុណ្យណូអែល បន្ទាប់ពីអ្នកស្រុកជាច្រើនត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈពេលដែលអាគារជាច្រើន ត្រូវបានបំផ្លាញនៅលើកោះ Canary។
(ដកស្រង់ចេញពី Marca)