កាន់តែវិសេសទៅទៀតសម្រាប់អ្នកនិយមបណ្ដាញសង្គមវីដេអូខ្លីៗដូចជា TikTok ជាដើម ដែលមានបេសកកម្មលើកទឹកចិត្ដបង្កើតភាពច្នៃប្រឌិត និងការកម្សាន្ដ ពេលនេះ TikTok កំពុងតែបង្កើតប្រព័ន្ធរបាយការណ៍តម្លាភាពមួយ និងមជ្ឈមណ្ឌលតម្លាភាព ដោយការបង្កើនផលិតភាព និងមុខងារផ្សេងៗទៀតជាភាសាខ្មែរតែម្តង។
របាយការណ៍ ដែលបានបង្ហាញពីការប្ដេជ្ញាចិត្ដចំពោះតម្លាភាពរបស់ TikTok និងត្រូវបានចុះផ្សាយជា ២៦ ភាសា រួមមាន អារ៉ាប់ បាហាសា ឥណ្ឌូនេស៊ី មេឡាយូ បេនហ្គាលី ភូមា ដាណឺម៉ាក ហូឡង់ អង់គ្លេស បារាំង អាល្លឺម៉ង់ ហេប្រឺរ ចិន ជប៉ុន កូរ៉េ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត ថៃ ចិនប្រពៃណី តួកគី រុស្ស៊ី អ៊ូឌូ វៀតណាម រួមទាំង ភាសាខ្មែរផងដែរ។
ក្នុងសេចក្ដីប្រកាសដំណើរការប្រព័ន្ធ របាយការណ៍តម្លាភាព និងមជ្ឈមណ្ឌលតម្លាភាព TikTok កំពុងតែបោះជំហានទៅមុខជាមួយការប្ដេជ្ញាចិត្តផ្ដល់នូវតម្លាភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ផ្លាតហ្វមអនឡាញនិងធ្វើបច្ចុប្បន្នភាព នូវប្រព័ន្ធ (Transparency Center) ដែលនិងផ្ទុករាល់ប្រវត្ដិរបាយការណ៍តម្លាភាព (Transparency Reports) ទាំងអស់របស់ TikTok តែម្តងហើយរួមទាំង របាយការណ៍ស្នើឲ្យដកមាតិកា (H1 2021 Content Removal Requests Reports)។
TikTok បានចាប់ផ្ដើមបញ្ចេញរបាយការណ៍ក្នុងឆ្នាំ២០១៩។ តាំងពីពេលនោះមក TikTok បានបន្ថែមមុខងារបង្ហាញទិន្នន័យដំបូងគេក្នុងឧស្សាហកម្មផ្លាតហ្វមកម្សាន្ដនេះ។ ទិន្នន័យទាំងនេះរួមមាន ព័ត៌មានស្ដីពីចំនួនគណនីសង្ស័យក្មេងមិនគ្រប់វ័យប្រើប្រាស់ ដែល TikTok បានលុបចោល ក៏ដូចជាចំនួននៃការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមិនសមស្របតាមស្ដង់ដាររបស់ TikTok។
របាយការណ៍តម្លាភាពរបស់ TikTok រួមមានដូចជា៖
- របាយការណ៍អនុវត្ដគោលការណ៍សហគមន៍ ដែលបង្ហាញទិន្នន័យស៊ីជម្រៅប្រចាំត្រីមាស ដោយ TikTok ខិតខំពង្រឹងគោលការណ៍ណែនាំសហគមន៍ និងល័ក្ខខណ្ឌសេវាកម្មរបស់ប្លេតហ្វមនេះដែរ។
- របាយការណ៍ស្នើសុំព័ត៌មាន ដែលផ្ដល់នូវរបាយការណ៍ប្រចាំឆ្នាំចំនួន ២ ស្ដីពីសំណើសុំព័ត៌មានអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ដែល TikTok ទទួលបានពីរដ្ឋាភិបាល នឹង ទីភ្នាក់ងារអនុវត្ដច្បាប់ ក៏ដូចជា ប្រតិកម្មប្រតិបត្ដិការទូទៅរបស់ TikTok។
- របាយការណ៍ស្នើសុំលុបពីសំណាក់រដ្ឋាភិបាល ជាសេចក្ដីស្នើរលម្អិតប្រចាំឆ្នាំចំនួន ២ដង ដែល TikTok បានទទួលពីទីភ្នាក់ងាររបស់រដ្ឋាភិបាល ក្នុងការរឹតបន្ដឹងលើមាតិកា ក៏ដូចជាសកម្មភាពដែល TikTok បានអនុវត្ដ។
- របាយការណ៍ស្នើសុំលុបទាក់ទងនឹងច្បាប់កម្មសិទ្ធិបញ្ញា ដែលបានបង្ហាញចំនួននៃការលុបចោលនូវមាតិកាពាក់ព័ន្ធនឹងយីហោពាណិជ្ជកម្ម នឹងកម្មសិទ្ធិបញ្ញា ក៏ដូចជា ប្រព្រឹត្ដិកម្មតបរបស់ TikTok ចំពោះការប្រកាសនោះ។
TikTok បានទទួលការប្រឹក្សាយោបល់ពីអង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនាញអំពីនីតិវិធីនៃការកែលម្អ និងធ្វើបច្ចុប្បន្នភាពនៃរបាយការណ៍។ ការប្រឹក្សាទាំងនេះគឺជាលទ្ធផលបង្ហាញនៅក្នុងរបាយការណ៍តម្លាភាព ដែលនិងរួមបញ្ចូលនូវទិន្នន័យ ដែលអាចត្រូវបានទាញយក (download) នៅក្នុងបែបផែនងាយស្រួលអាន។ ការអភិវឌ្ឍន៍ផ្សេងៗទៀត មានដូចជា ការប្រើប្រាស់ឆាតទំនាក់ទំនង និងក្រាប ដែលបង្ហាញរូបភាពទិន្នន័យកាន់តែល្អ ព្រមទាំង លទ្ធផលពី TikTok ទៅកាន់សេចក្ដីប្រកាស នឹងសំណើ។
ការផ្លាស់ប្ដូរចុងក្រោយបំផុត គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ TikTok ក្នុងការបន្ដអភិវឌ្ឍផលិតផលរបស់ខ្លួន ដែលធ្វើឱ្យមជ្ឈមណ្ឌលតម្លាភាពនេះ ជាចំណុចប្រមូលផ្ដុំសម្រាប់ការសិក្សាអំពីវិធីសាស្ដ្រដែល TikTok ប្រកាន់ខ្ជាប់នូវអព្យាក្រិដ្ឋភាពនៃមាតិកា អភិវឌ្ឍផលិតផលរបស់ខ្លួន និងធានាដល់ព័ត៌មានប្រកបដោយសុវត្ថិភាពទៀតផង។
TikTok គ្រោងនិងប្រកាសអំពីមុខងារបច្ចុប្បន្នភាពបន្ថែមទៀត ពេលប្រព័ន្ធមជ្ឈមណ្ឌលតម្លាភាព បន្ដអភិវឌ្ឍខ្លួន។