ការក្រហាយចុងដង្ហើម គឺជារោគសញ្ញាទូទៅបំផុតនៃជម្ងឺច្រាលទឹកអាស៊ីតក្រពះ ដែលជាជម្ងឺដែលកើតឡើងនៅពេលដែលសារធាតុនៅក្នុងក្រពះច្រាលត្រលប់ទៅបំពង់អាហារវិញ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជួបប្រទះការក្រហាយចុងដង្ហើមញឹកញាប់ វាមិនមែនដោយសារតែអ្នកមានជម្ងឺនោះទេ។ អាហារមួយចំនួន អ្នកញ៉ាំអាចបណ្តាលឲ្យក្រហាយចុងដង្ហើម។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលត្រូវបានគេដឹងថា អាចបង្កឲ្យមានការក្រហាយចុងដង្ហើម។
១. អាហារហឹរ
ក្នុងចំណោមអាហារទាំងអស់ដែលបណ្តាលឲ្យក្រហាយចុងដង្ហើម អាហារហឹរជាប់ចំណាត់ថ្នាក់កំពូល។ អាហារហឹរអាចធ្វើឲ្យរលាកបំពង់អាហារដែលរលាករួចហើយ ដែលអាចបណ្តាលឲ្យក្រហាយដង្ហើម ឬធ្វើឲ្យរោគសញ្ញាក្រហាយទ្រូងដែលមានស្រាប់កាន់តែអាក្រក់ទៅៗ។ ប្រសិនបើអ្នកជាអ្នកទទួលទានអាហារហឹរជាប្រចាំ ហើយមានអារម្មណ៍ឆេះក្នុងទ្រូងរបស់អ្នករាល់ពេល សូមព្យាយាមកាត់បន្ថយការទទួលទានរបស់អ្នក ហើយពិនិត្យមើលថាតើរោគសញ្ញារបស់អ្នកបានធូរស្រាលឬអត់។
២. អាហារដែលមានជាតិខ្លាញ់ខ្ពស់
តើអ្នកមានការក្រហាយចុងដង្ហើមភ្លាមៗបន្ទាប់ពីញ៉ាំដំឡូងបំពង ឬភីហ្សាមែនទេ? អាហារសម្បូរជាតិខ្លាញ់ គឺជាមូលហេតុដ៏សំខាន់នៃការក្រហាយចុងដង្ហើម ជាពិសេសអាហារជាតិខ្លាញ់។ ការសិក្សាឃើញទំនាក់ទំនងរវាងអាហារដែលមានជាតិខ្លាញ់ និងជំងឺច្រាលអាស៊ីតក្រពះ ហើយដោយសារតែច្រាលអាស៊ីតក្រពះហ្នឹងហើយ ទើបមានការក្រហាយចុងដង្ហើម។
៣. សូកូឡា
សារធាតុផ្សំនៅក្នុងសូកូឡាដូចជា កាហ្វេអ៊ីន និងកាកាវ បង្កើនការប៉ះពាល់បំពង់អាហារទៅនិងអាស៊ីត និងបង្កឲ្យមានការក្រហាយចុងដង្ហើម។ វាមិនច្បាស់ទេថាតើការមិនទទួលទានសូកូឡាសោះ និងផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលមានការក្រហាយចុងដង្ហើមដែរឬទេ។ ប៉ុន្តែវាត្រូវបានបង្ហាញថា អាចកាត់បន្ថយរោគសញ្ញាចំពោះមនុស្សមួយចំនួនបាន។