រាជធានីភ្នំពេញ ៖ ការប្រកួតដណ្ដើមប្រាក់លានខារ៉ាបាវ នៅលើសង្វៀនស៊ីអិនស៊ី កាលពីថ្ងៃសៅរ៍ ទី១៨ ធ្នូ ២០២១ កីឡាករអេលីត សុខហ៊ុច មកពីក្លិបនាយកដ្ឋានអង្គរក្ស បានវាយកីឡាករឡុង បេលឿន មកពីក្លិបសាលវ័ន្តកីឡា រហូតដល់ថ្នាក់លើកទង់សុំចុះចាញ់ត្រឹមទឹកទី៤តែម្តង។
ការប៉ះគ្នារវាងអ្នកប្រដាល់ជើងខ្លាំងទាំងពីររូបខាងលើនេះ ពិតជាមិនធ្វើឲ្យយអ្នកតាមដានកាតប្រកួតខកតបំណងនោះទេ ដោយសាតែគេទាំងពីរប្រកួតគ្នាអស់ពីសមត្ថភាពរៀងៗខ្លួន ដើម្បីចង់ក្លាយជាម្ចាស់ប្រាក់លាន ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះឡុង បេលឿន វាយសម្រុករហូតដល់ថ្នាក់បាត់បង់ថាមពលក្នុងខ្លួន មិនអាចតស៊ូដល់ទឹកទី៥បានឡើយ។ ចាប់ពីទឹកទី១ដល់ទឹកទី៣ ឡុង បេនលឿន ប្រើស្នៀតជើងទាត់សម្រុកទៅលើកីឡាករអេលីត សុខហ៊ុច យ៉ាងសន្ធាប់ដល់ថ្នាក់ចង់គាំងម្ដងៗទៅហើយ។ ប៉ុន្តែដោយសារសុខហ៊ុច ព្យាយាមដកថយ គ្រាន់តែវាយបកសងវិញម្ដងម្កាលប៉ុណ្ណោះ ។
គ្រាន់តែចូលដល់ទឹកទី៤ ភ្លាមឃើញស្ថានភាពឡុង បេនលឿន រាងចុះខ្សោយបន្តិចទៅហើយនេះ ស្របពេលដែលអេលីត សុខហ៊ុច ចាប់ផ្ដើមវាយបកសងវិញ ជាមួយនឹងការប្រើស្នៀតជើងទាត់សំដៅល្វែងខាងក្រោមសន្ធាប់យកតែម្ដង ធ្វើឲ្យឡុង បេនលឿន ដកថយទាំងភ្នែកនៅកញ្ចឹងក ជាពិសេសគ្រាន់តែបញ្ចប់ទឹកទី៤ភ្លាម ឡុង បេនលឿន ប្រាប់ថា គេទៅលែងរួចហើយជើងឆ្វេងរបស់គេឈឺខ្លាំងមិនអាចទ្រាំរួចក៏បញ្ចប់ការប្រកួតតទៅមុខទៀតបានទេ ហើយអ្នកឲ្យទឹកក៏បានគ្រាចុះពីលើសង្វៀនសង្វៀនតែម្ដង។

កីឡាករធន់ ស៊ីហុង មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរៈភូមិន្ទគេមានឱកាសសងសឹកជាមួយកីឡាករកាន់ ម៉េងហុងក្លិបនាគរាជចតុមុខបានសម្រេច និងបានក្លាយជាម្ចាស់ប្រាក់លានទាំងលំបាកទៀតផង។ រវាងគូសងសឹកមួយគូនេះក៏ធ្វើឲ្យអ្នកតាមដានការប្រកួតចាប់អារម្មណ៍ណាស់ដែរ ជាពិសេសកីឡាករកាន់ ម៉េងហុង តែម្ដងដែលកំពុងតែឡើងកូដខ្លាំងនេះគេពិតជាមានការសោកស្ដាយខ្លាំងមែនទែន ដោយបានធ្វើឲ្យរបូតបាត់ប្រាក់លានពីក្នុងដៃ។
គូនេះប្រកួតគ្នាតាំងពីទឹកទី១ដល់ទឹកទី៥ វាយសម្រុករកគ្នាយ៉ាងសាហាវបំផុត តែលើកនេះកាន់ ម៉េងហុង ធ្វើមិនបានល្អទាល់តែសោះមានការភ្លាត់ស្នៀតបន្តិច តែធន់ ស៊ីហុង ក៏មិនស្រួលខ្លួនប៉ុន្មានដែរ ត្រូវកាន់ ម៉េង ហុង វាយត្រូវស្ទើតែទ្រោមខ្លួនទៅហើយនុសដែរ ឈ្នះទាំងត្រដាបត្រដួសជាមួយនឹងលទ្ធផល៣-២។
គូប្រកួតដណ្ដើមប្រាក់ពីរលានរៀលពីកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ខារ៉ាបាវនៅថ្ងៃសៅរ៍នេះដែរ កីឡាករវេង សុភ័ក្ត្រ មកពីក្លិបកីឡាប្រដាល់បញ្ជាការដ្ឋានទ័ពពិសេសចំណាយពេលត្រឹមតែពីរទឹកប៉ុណ្ណោះបានវាយផ្ដួលកីឡាករចក់ ស៊ីវិន មកពីក្លិបនាយកដ្ឋានអង្គរក្សឲ្យចុះចាញ់ដោយងាយ។ តាមពិតចក់ ស៊ីវិន ក៏ជាកីឡាករម្នាក់ដែលមានផ្លែល្អគួរសម ប៉ុន្តែដោយសាតែគេមានការធ្វេសប្រហែសបន្តិចបបណ្ដាលឲ្យវេង សុភ័ក្ត្រ ទាត់ចូលគោលដៅសំខាន់ៗពេញៗតែម្តង រហូតដល់ថ្នាក់មិនអាចតស៊ូប្រកួតបានទៀត។