សិង្ហបុរី ៖ ការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 បានបញ្ចប់ការប្រកួតជម្រុះក្នុងពូលជាស្ថាពរត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២១ ដោយជាលទ្ធផល ក្រុមជម្រើសជាតិវៀតណាម ត្រូវតទល់និងថៃ ខណៈម្ចាស់ផ្ទះសិង្ហបុរី ត្រូវប៉ះឥណ្ឌូនេស៊ី សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់នេះនិងត្រូវធ្វើឡើង២ប្រកួត និងត្រូវចាប់ផ្តើមដំណើរការពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២១ តាមកាលវិភាគប្រកួតដូចខាងក្រោម៖
-ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១ សិង្ហបុរី ប៉ះ ឥណ្ឌូនេស៊ី (ជើងទី១)
-ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២១ វៀតណាម ប៉ះ ថៃ (ជើងទី១)
-ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១ ឥណ្ឌូនេស៊ី ប៉ះ សិង្ហបុរី (ជើងទី២)
-ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២១ ថៃ ប៉ះ វៀតណាម (ជើងទី២)
បើគិតមកដល់ពេលនេះ ខ្សែប្រយុទ្ធថៃ Teerasil Dangda ឈរជាអ្នករកគ្រាប់ច្រើនជាងគេ ក្រោយរកបាន៤គ្រាប់ ខណៈពេលខ្សែប្រយុទ្ធម៉ាឡេស៊ី Safawi Rasid នឹងខ្សែប្រយុទ្ធហ្វីលីពីន Bienvenido Maranon ក៏រកបាន៤គ្រាប់ដែរ ប៉ុន្តែដោយសារតែអស់ឱកាសត្រឹមនេះ ក្រោយក្រុមខ្លួនមិនអាចបន្តឡើងទៅវគ្គបន្ទាប់។ (ដកស្រង់ចេញពី AFF Suzuki Cup)