រាជធានីភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជា បានបាត់បង់ឱកាសឆ្លងពូលហើយ បន្ទាប់ពីចប់ការប្រកួតជាមួយនឹងក្រុមជម្រើសជាតិវៀតណាម គឺកម្ពុជាមិនអាចស្វែងរកគ្រាប់បាល់បាននោះទេ ខណៈពេលដែលក្រុមវៀតណាមបានស៊ុតចូលស៊ុតចូល ៤គ្រាប់ ។
ទោះយ៉ាងណាក្តី នេះក៏ចាត់ទុកថាវាគឺជាលទ្ធផលដែលអ្នកគាំទ្រពេញចិត្តផងដែរ ប៉ុន្តែដោយសារតែក្រុមវៀតណាមស៊ីបាន៤គ្រាប់ ក៏ពិតមែន តែបានគ្រាប់បាល់ទាំងតឹង ដោយក្រុមកម្ពុជាបានប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការប្រយុទ្ធយ៉ាងក្តៅគគុកលើសមរភូមិវាលស្មៅផងដែរ ។
សរុបសេក្តីមក លទ្ធផលនៃការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា នឹង វៀតណាម សម្រាប់វគ្គឆ្លងពូល នៅក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 គឺលទ្ធផល វៀតណាម ៤-០ កម្ពុជា។ ថ្វីត្បិតថាការប្រកួតមិនអាចរកបានគ្រាប់បាល់សម្រាប់កម្ពុជានាពេលនេះ និងហាក់ធ្វើឲ្យអ្នកគាំទ្រកម្ពុជាខកចិត្តខ្លះ តែអ្វីដែលជាការកត់សម្គាល់គឺកីឡាករខ្មែរម្នាក់បានប្រឹងប្រែងយ៉ាងសកម្ម។
យ៉ាងណាមិញ វាមិនមែនជារឿងចម្លែកទេដែលវៀតណាមអាចរកគ្រាប់បាល់ជាមួយនិងការប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា ដោយសារតែក្រុមវៀតណាម គឺក្រុមដែលដណ្ដើមបានជើងឯកការប្រកួតនេះ មិនតិចដងរួចមកហើយ ដែលខុសពីក្រុមកម្ពុជា គឺជាក្រុមដែលទើបតែឈានឡើងក្នុងតំបន់។