នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នេះ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា បានប្រគេនចង្ហាន់ ចំនួន ២០០០ប្រអប់ ទឹកបរិសុទ្ធ ចំនួន ២០០យួរ និងភេសជ្ជៈ ចំនួន ១០កេស ជូនដល់សមណសិស្ស និងគណៈកម្មការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ត្រី ទោ ឯក ឆ្នាំសិក្សា២០២១ នៅទូទាំងខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនេះ លោកជំទាវ កែ សួនសុភី ស សុខា ក៏បានជូនកុសលផលបុណ្យ ដល់បងប្អូនញាតិមិត្ត និងជនរួមជាតិឱ្យជួបតែសេចក្តីសុខគ្រប់ប្រការ សុខភាពល្អ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវ ចាកផុតពីជំងឺកាចសាហាវទាំងពួង និងជួបពុទ្ធពរទាំងឡាយ ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕