ភ្នំពេញ ៖ ជនស្លៀកពាក់ឯកសណ្ឋានឈុតខ្មៅមួយក្រុម ប្រដាប់ដោយអាវុធ ជិះរថយន្ត ស៊េរីទំនើបមួយគ្រឿង ចូលភ្ជង់គរាមយកលុយខ្ទង់លានដុល្លានៅផ្ទះឧកញ៉ា អ៊ា សៀវមុី ល្បីឈ្មោះលក់ឡេ បានសម្រេចហើយឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល ។
ហេតុការន៍នេះ បាន បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២១នេះ ។ក្រោយកើតហេតុភ្លាមៗ កម្លាំងចម្រុះ មាននគរបាល អាវុធហត្ថ ទាំងមូលដ្ឋាន ក្រសួង ចុះទៅទីតាំងកើតហេតុ ដាក់បម្រាមមិនអនុញ្ញាតិឲ្យអ្នកសាព័ត៌មានចូល ទៅទីកន្លែង កើតហេតុឡើយខណៈដែលកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។
ជុំវិញករណីភ្ជង់គំរាមយកទ្រព្យសម្បត្តិគ្រឿងអលង្ការ លុយកាក់ខាងលើ គ្រាន់តែសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជនរងគ្រោះ ឧកញ៉ា អ៊ាន សៀវមុី លក់ឡេ អស់លុយខ្ទង់លានដុល្លារ ។
ជនសង្ស័យប្រមាណ៦ទៅ៧នាក់ សុទ្ធតែឯកសណ្ឋានឈុតខ្មៅ ក្រោយធ្វើសកម្មភាពបានសម្រេចហើយ ឡើងជិះរថយន្តស៊េរីទំនើប GS300 ពណ៌ស អត់ស្លាកលេខ គរចខ្លួនបាត់ស្រមោល ។