ព័រទុយហ្គាល់ ៖ ក្លិប Porto ត្រូវបានរាយការណ៍ថា បានជួលគ្រូធ្មប់ម្នាក់ធ្វើជាបុគ្គលិករបស់ខ្លួន ដោយផ្តល់ប្រាក់ឈ្នួលជិត២០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយផ្លូវងងឹតឱ្យយពួកគេឈ្នះជើងឯកលីគកំពូលព័រទុយហ្គាល់ (Primeira Liga) រដូវកាលនេះតែម្តង។ នេះបើតាមប្រភពពី Dailymail ចេញផ្សាយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។
ប្រភពដដែលបន្តទៀតថា របាយការណ៍ជាច្រើនក្នុងប្រទេសព័រទុយហ្គាល់បានឱ្យយដឹងថា ការជួលគ្រូធ្មប់ដែលត្រូវបានគេស្គាល់ឈ្មោះថា Madalena Aroso ដើម្បីមកជួយផ្លួវងងឹតនេះ គឺជាគំនិតរបស់ប្រធានក្លិប លោក Jorge Nuno Pinto da Costa ផ្ទាល់តែម្តង។ ហើយការធ្វើបែបនេះ គឺដូចគ្នាទៅនឹងក្លិប Benfica ដែលធ្លាប់ធ្វើរួចមកហើយ កាលពីឆ្នាំ ២០១៧ កន្លងមកនេះដែរ។
ក្រោយការបែកធ្លាយដំណឹងនេះ បានធ្វើឲ្យយផ្ទុះការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ ដោយសារតែគ្រូធ្មប់រូបនោះ ក្លាយជាបុគ្គលិកដែលមានប្រាក់ឈ្នួលខ្ពស់បំផុតរបស់ក្លិប Porto ចំពេលក្លិបកំពុងព្យាយាមអនុវត្តតាមច្បាប់ Financial Fair Play លើការចំណាយនានាផងដែរ។
គួរបញ្ជាក់ផងដែរថា Porto បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្រោយឆ្លងកាត់១៤ ប្រកួត ឈ្នះ១២ និងស្មើ២ មាន ៣៨ ពិន្ទុ តាមពីក្រោយក្រុម Sporting CP ដែលឈរកំពូលតារាងមាន ៤១ពិន្ទុ ក្រោយឆ្លងកាត់១៥ ប្រកួត ឈ្នះ១៣ និងស្មើ២។