ស្វីស ៖ ក្រុមជម្រើសជាតិអង់គ្លេស និងត្រូវតទល់ជាមួយអ៊ីតាលី ដែលជាសត្រូវចាស់ក្នុងពូលមរណៈ ក្រោយលទ្ធផលចាប់ឆ្នោតការប្រកួតពានរង្វាន់ UEFA Nations League រដូវកាល ២០២២-២០២៣ ចេញជាផ្លូវការ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១។
អង់គ្លេស ស្ថិតក្នុងពូល A3 រួមជាមួយ អ៊ីតាលី អាល្លឺម៉ង់ និឹង ហុងគ្រី។ អង់គ្លេស និងត្រូវប្រឈមមុខជាមួយអ៊ីតាលី ដែលជាសត្រូវចាស់ កាលពីជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Euro 2020។ ដោយគ្រានោះ អ៊ីតាលី គឺជាម្ចាស់ជើងឯក ក្រោយឈ្នះការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ដោយលទ្ធផល ៣-២ បន្ទាប់ពីបញ្ចប់៩០នាទីស្មើគ្នា ១-១។
គួររំលឹកផងដែរថា UEFA Nations League កាលពីរដូវកាល ២០២០-២១ ក្រុមជម្រើសជាតិបារាំង គឺជាម្ចាស់ជើងឯក ក្រោយយកឈ្នះលើអេស្ប៉ាញ ដោយលទ្ធផល ២-១។ (ដកស្រង់ចេញពី UEFA នឹង ESPN)