ព្រៃវែង ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះឯកឧត្តម ទូច វណ្ណៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់បារាយណ៍ និងជាប្រធានក្រុមការងារគណបក្សភូមិបារាយណ៍លិច និងក្រុមការងារ បាននាំយកថវិការបស់ ឯកឧត្តមស សុខា និងលោកជំទាវ (ជំហានទី២) ប្រគល់ជូនលោក ឈឹម សារ៉ូយ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់បារាយណ៍ សំរាប់ចូលរួមកសាងស្នាក់ការគណបក្សសង្កាត់បារាយណ៍ ក្រុងព្រៃវែង ។
ក្នុងនោះផងដែរអំណោយរបស់ ឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តម ទូច វណ្ណៈ និងក្រុមការងារ ប្រគល់ជូនគណបក្សសង្កាត់បារាយណ៍ នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ១ ១២០ ០០០រៀល ទឹកបរិសុទ្ធ ចំនួន ៥០យួរ និងអាល់កុល ចំនួន ៣០លីត្រ៕