បន្ទាយមានជ័យៈជនសង្ស័យប្រាំនាក់ក្នុងនោះមានអ្នកលក់និងអ្នកជក់ថ្នាំញៀនត្រូវកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះបង្ក្រាបបាននៅចំណុចផ្លូវលំស្ថិតក្នុងភូមិសែសិនសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ត្រីយ៉ាន់សុវណ្ណមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណឱ្យដឹងថាៈក្រៅពីជនសង្ស័យដែលត្រូវឃាត់ខ្លួន ក៏ត្រូវបាន ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួនបួនកូនថង់កិបនិងមួយបំពង់ទុយោកិប ស្មើនឹងទម្ងន់៣,៤៨ក្រាម ម៉ូតូចំនួនពីរគ្រឿង និងសម្ភារមួយចំនួន នៅវេលាម៉ោង ១២យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានបន្តថា ជនសង្ស័យ ១.ឈ្មោះ តាន់ នីតា ហៅ នីត ភេទស្រី អាយុ២២ឆ្នាំ ,២.ឈ្មោះសុខ ចាន់រ៉ា ហៅ ហេង ភេទស្រី អាយុ២៤ឆ្នាំ, ៣.ឈ្មោះ ផន វណ្ណ: ភេទប្រុស អាយុ៤០ឆ្នាំ ។អ្នកទាំងបី រស់នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។៤.ឈ្មោះ វណ្ណា ស៊ីនៀន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិពោធិ៍រៀង ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង៥.ឈ្មោះ ម៉ម កុសល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរោងគោចុង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យឈ្មោះ តាន់ នីតា ជាអ្នកលក់ថ្នាំញៀន និងចំណែកបួននាក់ទៀតជាអ្នកជក់ថ្នាំញៀន។
ផ្អែកលើវត្ថុតាង និងផ្អែកលើការធ្វើតេស្ត ជនសង្ស័យទាំង៥នាក់ ត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យទទួលការងារគ្រឿងញៀន បានឲ្យដឹងថា យោងបទបញ្ជាលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងបានឈានដល់ឃាត់ខ្លួនជនសង្ស័យវត្ថុតាងហើយពេលនេះបានកសាងសំណុំរឿងបញ្ជូនសង្ស័យទៅតុលាការខេត្តដើម្បីចាត់ការបន្តនៅថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០២១ ៕