
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១នេះ ឯកឧត្តម ស សុខា ក្នុងនាមជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃ ស.ស.យ.ក. និងសម្រេចលើប្រធានបទសម្រាប់សន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ Zoom ។