ហៃទី៖ អាជ្ញាធរបាននិយាយថា រថយន្តដឹកប្រេងក្រឡាប់ និងផ្ទុះបញ្ចេញអណ្តាតភ្លើងសន្ធោសន្ធៅបានឆាបឆេះលំនៅឋាន និងទីតាំងអាជីវកម្មដែលកំពុងដំណើរការនៅក្បែរនោះ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧៥នាក់ស្លាប់។ ការផ្ទុះនេះបានកើតឡើងនៅពេលយប់ក្នុងទីក្រុង Cap-Haitien ជាទីក្រុងធំទីពីររបស់ប្រទេសហៃទីតាមបណ្តោយឆ្នេរសមុទ្រភាគខាងជើង។
សេចក្តីរាយការណ៍បឋមបានបញ្ជាក់ថា រថយន្តដឹកប្រេងបានព្យាយាមគេចពីម៉ូតូមួយគ្រឿង ពេលនោះរថយន្តបានក្រឡាប់។ បន្ទាប់មកអ្នកមើលឃើញហេតុការណ៍បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ដោយមានធុងទឹកដើម្បីប្រមូលយករបស់របរមានតម្លៃនៅរថយន្តដឹកប្រេង ដែលទំនងជាសម្រាប់លក់បន្តនៅលើទីផ្សារងងឹត ខណៈនោះប្រេងឥន្ធនៈបានហៀរទៅរកគំនរសំរាម ដែលឆេះនៅក្បែរនោះបណ្តាលឲ្យរថយន្តឆាបឆេះ និងផ្ទុះ។ ការរួមចំណែកនៃចំនួនអ្នកស្លាប់ខ្ពស់ដោយឧប្បត្តិហេតុ គឺជាភាពអស់សង្ឃឹមដែលបានបង្ខំឱ្យប្រជាជនហៃទីក្រីក្រប្រជែងគ្នា ប្រមូលប្រេងសាំងដោយសារតែកង្វះខាតធ្ងន់ធ្ងរ ខណៈស្ថានីយ៍ប្រេងឥន្ធនៈបិទធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារងងឹតកើនឡើង និងបង្ខំឱ្យបិទអាជីវកម្ម៕