ការកែលម្អសុខភាព និងសុខុមាលភាពរបស់យើង មិនមែនកើតឡើងពីជម្រើស ឬសកម្មភាពតែមួយទេ ប៉ុន្តែមកពីទម្លាប់ទាំងមូលតែម្តង។ ប្រសិនបើយើងចង់រីករាយនឹងភាពដែលមានសុខភាពល្អ អ្នកគួរតែប្រមូលសកម្មភាពល្អៗសម្រាប់រាងកាយយកមកអនុវត្ត។ ក្នុងចំណោមសកម្មភាពទាំងនោះ អ្នកគួរតែមានការហែលទឹកផងដែរ។
ការហែលទឹកធ្វើឱ្យមានភាពងាយស្រួលក្នុងការទទួលយករបៀបរស់នៅដែលមានសុខភាពល្អជាងមុន ពីព្រោះការហាត់ប្រាណក្នុងទឹក ពិតជាមានភាពរីករាយ។ វាងាយស្រួលជាងការហាត់ប្រាណផ្សេងទៀត ដែលទាមទារការប្តេជ្ញាចិត្តខ្ពស់បំផុត។
ការហែលទឹកផ្តល់អត្ថប្រយោជន៍ដល់រាងកាយដូចជា៖ បំបាត់ការឈឺចាប់សន្លាក់ បន្ធូរភាពតានតឹងសាច់ដុំ ពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង ជួយសម្រកទម្ងន់ បង្កើនកម្លាំងសាច់ដុំ និង ធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម។
ជាមួយគ្នានេះដែរ ការហែលទឹកក៏ផ្តល់អត្ថប្រយោជន៍សុខភាពផ្លូវចិត្តជាច្រើនផងដែរ ដូចជា៖ ធ្វើឱ្យប្រសើរឡើងនៃការគេង កាត់បន្ថយភាពតានតឹង និងការថប់បារម្ភ ជម្រុញការសំរាកលំហែ និង ធ្វើឱ្យចិត្តស្ងប់។
ជាការពិតណាស់ ការហែលទឹកគឺជាសកម្មភាពដ៏រីករាយ និងសម្រាកកាយ ដែលជម្រុញឱ្យមានភាពស្ងប់ស្ងាត់ និងច្បាស់លាស់ផ្លូវចិត្ត។ ការបង្កើនអារម្មណ៍សុខស្រួល ដែលអ្នកធ្លាប់មានបន្ទាប់ពីចំណាយពេលហែលទឹក ជួយអ្នកគ្រប់គ្រងលំនាំនៃការគេងរបស់អ្នក ឱ្យងងុយគេង និងគេងលក់ស្រួលសម្រាប់ពេលយប់ ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃកាន់តែល្អប្រសើរ។