
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត មួយគ្រឿងលឿនដូចហោះម៉ាក់ហាយឡែនឌ័រដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករះម៉ូតូកង់បីមួយគ្រឿងកំពុងចតស្ងៀមនឹងផ្ទះលក់ទូរស័ព្ទដៃ បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកបរកង់បីរងរបួសធ្ងន់ ម្ចាស់ចុះដោះស្លាកលេខរួចគេចខ្លួនបាត់ កាលពីវេលា ម៉ោង៣និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នៅតាមបណ្តោយផ្លូវ២០០៤ ជាប់របងបន្ទាយ ៩៩ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តបង្កហេតុម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ ២Z ៣២០៤ ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ។ ចំណែកម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ ១G ០៣១៤ ឯផ្ទះលក់ទូរសព្ទដៃ យីហោរថ្មីជានិច្ចរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុភ្លាមម្ចាស់រថយន្តបង្កមានអ្នករំដោះចេញពីកន្លែងកើតហេតុ និងមានបក្ខពួកមកដោះស្លាកលេខគេចខ្លួនបាត់ស្រមោល៕