
ភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ បានចុះបង្ក្រាប ឃ្លាំងមួយកន្លែងពាក់ព័ន្ធការបើកល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ស្ថិតនៅលើផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
តាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលនេះសមត្ថកិច្ចកំពុងតែប្រតិបត្តិការនៅឡើយ ដោយមិនអនុញ្ញាតឲ្យអ្នកសារពព័ត៌មានចូលខាងក្នុងទេ ពោលគឺ បានត្រឹមឈរយកព័ត៌មានពីខាងក្រៅ ។
ប៉ុន្តែតាមប្រភពព័ត៌មាន បានទម្លាយដឹងថា ក្នុងឃ្លាំងនេះបើកលេងបៀជាច្រើនវង់ ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច រកឃើញអ្នកពាក់ព័ន្ធប្រមាណជិត៣០នាក់ ៕