
ភ្នែកមិនរលោងស្អាត មើលទៅហត់ៗ អាចជាលទ្ធផលនៃភាពអស់កម្លាំង គេងមិនលក់ម៉ោងធ្វើការយូរ ការសម្លឹងមើលអេក្រង់កុំព្យូទ័រជាបន្តបន្ទាប់ កង្វះអាហារូបត្ថម្ភ ការផឹកស្រាច្រើនពេក ការខ្សោះជាតិទឹក ការជក់បារី និងសូម្បីតែបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាថ្លើមខ្សោយជាដើម។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីតិចនិកក្នុងការទទួលបានភ្នែករលោងស្រស់ស្អាត។
១. ចំណិតត្រសក់ ឬដំឡូងបារាំង
ការដាក់ចំណិតត្រសក់ ឬដំឡូងបារាំងពីលើភ្នែក ធ្វើឱ្យភ្នែកភ្លឺថ្លា។ វិធីទាំងនេះ ជួយឱ្យភ្នែកភ្លឺក៏ដូចជាកាត់បន្ថយការហើមនិងដក់ក្រោមភ្នែក។ កាត់ត្រសក់ ឬដំឡូងបារាំង ជាបន្ទះស្តើងៗ រួចដាក់ក្នុងទូទឹកកករយៈពេល ១៥ ទៅ ២០នាទី។ យកវាទៅដាក់នៅលើត្របកភ្នែកទាល់តែវាឡើងក្តៅឧណ្ណៗ។ ក្រោយមក អ្នកត្រូវលាងភ្នែកជាមួយទឹក។ ធ្វើម្តងទៀតនូវដំណើរការនេះឱ្យបានញឹកញាប់។
២. រក្សាភ្នែកឱ្យមានជាតិទឹកជានិច្ច
អាថ៌កំបាំងដ៏សាមញ្ញមួយ ដើម្បីទទួលបានភ្នែករលោងស្អាត គឺការរក្សាភ្នែករបស់អ្នកឱ្យមានជាតិទឹកសម្រាប់ការបញ្ចេញទឹករំអិលឱ្យបានត្រឹមត្រូវ។ លុបមុខឱ្យបានញឹកញាប់ ជាមួយនឹងទឹកត្រជាក់ល្មម។ នេះនឹងជួយកម្ចាត់ភ្នែកស្រវាំង និងអស់កម្លាំង។ ជៀសវាងការសម្លឹងមើលអេក្រង់កុំព្យូទ័រយូរពេក ដើម្បីកុំឱ្យភ្នែកស្ងួត។ ព្រិចភ្នែកឱ្យបានញឹកញាប់ ដើម្បីការពារភ្នែកកុំឱ្យស្ងួត។ លើសពីនេះ ចូរញ៉ាំទឹកឱ្យបានច្រើន និងញ៉ាំផ្លែឈើ និងបន្លែដែលមានជាតិទឹក។
៣. ថង់តែ
ទាំងថង់តែបៃតង និងខ្មៅ ត្រូវបានគេដឹងថា អាចកាត់បន្ថយភាពតានតឹងក្នុងភ្នែក និងធ្វើឱ្យភ្នែកមានពន្លឺ និងភ្លឺដូចធម្មជាតិ។ លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនៅក្នុងថង់តែ ជួយកាត់បន្ថយការហើមជុំវិញភ្នែក។ យកតែ២ថង់ដាក់ក្នុងកែវទឹកក្តៅរយៈពេល៥នាទី។ យកថង់តែ ច្របាច់យកទឹកដែលលើសចេញ ហើយដាក់ក្នុងទូរទឹកកកប្រហែល ១០ នាទី ឬលើសពីនេះបន្តិច។ បន្ទាប់មក ដាក់ថង់តែត្រជាក់ដាក់លើភ្នែកបិទជិត ហើយទុកចោល ៥ នាទី។ ធ្វើម្តងទៀតនេះឱ្យបានញឹកញាប់។