អតីតកី.ឡាកររបស់ Arsenal លោក Paul Merson មើលឃើញថា បច្ចុប្បន្ន Bernardo Silva ល្អជាងគេនៅ English Premier League ក្នុងចំណោមកី.ឡាករកី.ឡាករព័រទុយហ្គាល់ទាំងអស់រួមទាំង Cristiano Ronaldo របស់បិសាចក្រ.ហម Manchester United។
Silva រកបាន៧គ្រាប់ និងបញ្ជូនបានមួយលើកឲ្យមេឃខៀវ និងបានជួយឲ្យ Manchester City កាន់កាប់កំពូលតារាង EPL គិតត្រឹមសប្ដាហ៍ទី១៦ រដូវកាលនេះ។ ទម្រង់លេងរបស់ខ្សែបម្រើ Silva ចាប់ពីចំណុចកណ្ដាលទៅលើគឺពិតជាអស្ចារ្យមែនទែនសម្រាប់ក្រុមការពារជើងឯកមួយនេះ។
“Bernardo Silva គឺស្ថិតនៅលើគេក្នុងការលេងរបស់គាត់ ហើយគាត់កំពុងធ្វើបានយ៉ាងល្អ” នេះជាការបន្ថែមរបស់ Paul ប្រាប់ទៅកាន់ Sportskeeda។ អតីតកី.ឡាករកាំភ្លើងធំរូបនេះដដែលបន្ថែមថា Silva មិនដែលបង្កើតកំហុសនៅលើទីលានទេ។ បើទោះបច្ចុប្បន្នគេមិនអាចឈ្នះពានច្រើនដូចអ្វីដែល Ronaldo ទទួលបានក៏ដោយ។ ប៉ុន្តែមនុស្សគ្រប់គ្នាពិបាកនឹងមើលរំលងសមត្ថភាពរបស់ Silva ណាស់។