មនុស្សជាង៦០នាក់បានស្លាប់ បន្ទាប់ពីរថយន្តដឹកប្រេងមួយគ្រឿង បានផ្ទុះឆេះនៅភាគខាងជើងប្រទេស ហៃទី។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តនេះបង្កគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Cap-Haïtien ហើយជនរងគ្រោះ បានព្យាយាមទៅប្រមូលប្រេងដែលលេចធ្លាយ នៅពេលរថយន្តឆេះ។
មន្ទីរពេទ្យក្នុងស្រុក គឺពោរពេញទៅដោយអ្នករងរបួសនៅក្នុងការផ្ទុះនេះ។
រូបភាពដែលគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកន្លែងកើតហេតុក្នុងទីក្រុងធំលំដាប់ទីពីររបស់ប្រទេសហៃទី។ សាក្សីម្នាក់បានពណ៌នាកន្លែងផ្ទុះនោះថា ដូចជា “ឋាននរក”។
មនុស្សរាប់សិបនាក់ បានរងរបួសនៅក្នុងការផ្ទុះនេះ ហើយក្រុមគ្រូពេទ្យក្នុងតំបន់និយាយថា ចំនួនអ្នកស្លាប់នឹងកើនឡើង។
ឧបទ្ទវហេតុនេះបានកើតឡើង ចំពេលដែលប្រទេសហៃទី កំពុងជួបប្រទះនឹងការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ខណៈក្រុមក្មេងទំនើងដ៏មានអំណាច បានដណ្តើមគ្រប់គ្រងការចែកចាយប្រេងឥន្ធនៈភាគច្រើននៅទូទាំងប្រទេស។
ប្រទេសហៃទី ក៏ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏ធំមួយផងដែរ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតី Jovenel Moise កាលពីដើមឆ្នាំនេះ។
សូមទស្សនាវីដេអូ៖