ខេត្តតាកែវ ៖ ពិតជាគួរអោយអាសូរណាស់ កុមារី អាយុទើបតែ០៤ឆ្នាំ បានលង់ទឹកប្រឡាយស្លាប់ ចម្ងាយប្រហែលជាង ១០០ ម៉ែត្រ ពីផ្ទះ ខណៈកុមារីរូបនេះ កំពុងរៀនជិះកង់ នៅរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅភូមិអង្គតាភោគ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។
កុមារីរងគ្រោះ ឈ្មោះ ស៊ាង មួយហ៊ា អាយុ៤ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានលង់ទឹកប្រឡាយ នៅចម្ងាយប្រហែលជាង ១០០ ម៉ែត្រ ពីផ្ទះ ខាងត្បូងភូមិ។
សមត្ថកិច្ច បានបញ្ជាក់ថា ៖ មូលហេតុដែលបណ្ដាលមកពីក្មេងស្រីនេះ បានរៀនជិះកង់ ហើយជ្រុលធ្លាក់ចូល ក្នុងទឹកប្រឡាយ ទើបបណ្ដាលឱ្យលង់ទឹកស្លាប់តែម្ដង៕