ភ្នំពេញ៖ ប័ណ្ណនិម្មិតរបស់ធនាគារ អេស៊ីលីដា លោកអ្នកអាចបង្កើតបាននៅលើអេស៊ីលីដាម៉ូបាល និងប្រើប្រាស់បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រាប់ទូទាត់ទំនិញ-សេវាកម្មផ្សេងៗតាមអនឡាញ។
កម្មវិធីពិសេសនោះ លោកអ្នកនឹងទទួលបានប្រាក់វិញ ១០% (ច្រើនបំផុត ២០$) រាល់ការកុម្ម៉ង់ម្ហូប ឬទំនិញគ្រប់មុខ នៅលើ nham24 តាមប័ណ្ណវីសារបស់ធនាគារ អេស៊ីលីដា គ្រប់ប្រភេទ។
ការផ្តល់ជូននេះ មានប្រសិទ្ធភាពសម្រាប់ការកុម្ម៉ង់ចាប់ពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់អស់ពីស្តុក។ ទឹកប្រាក់ដែលទទួលបាន នឹងផ្តល់ជូនលោកអ្នកនូវដើមខែតុលា ឆ្នាំ២០២១។ បន្ថែមពីនេះ ការផ្តល់ជូននេះ មានប្រសិទ្ធភាពសម្រាប់ការទូទាត់ចាប់ពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ រហូតដល់អស់ពីស្តុក។ ទឹកប្រាក់ដែលទទួលបាន នឹងផ្តល់ជូនលោកអ្នកនូវដើមខែតុលា ឆ្នាំ២០២១។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។