
បុរសចំណាស់ជាជនជាតិបរទេសម្នាក់បានដេកស្លាប់ក្នុងផ្ទះជួលរបស់ខ្លួន ដោយការស្លាប់នេះ ត្រូវបានសមត្ថកិច្ចអះអាងថា បណ្តាលមកពីជំងឺគាំងបេះដូង។
ហេតុការណ៍ភ្ញាក់ផ្អើលដោយសារមានជនបរទេសដេកស្លាប់ខាងលើ បានកើតឡើងនៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៥និង០០នាទីព្រឹក។
តាមរបាយការណ៍ដែលទទួលបានពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យដែលមកពិនិត្យធ្វើកោសល្យវិច័យ បានឱ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ Flora Victor ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិអាល្លឺម៉ង់ កាន់លិខិតឆ្លងដែនលេខ C2YX3N4PT ជាភ្ញៀវទេសចរ ស្លាប់ដោយសារជំងឺគាំងបេះដូង។ បុរសរងគ្រោះស្នាក់នៅផ្ទះជួល ក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប។
បច្ចុប្បន្នសពជនជាតិបរទេសខាងលើ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិ(ជាមិត្តភ័ក្ដិ)តាមការណែនាំពីស្ថានទូតអាល្លឺម៉ង់ និងក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអបសាលាដំបូងខេត្ត។