
នាយកដ្ឋានអង្គរក្ស: ព្រឹកថ្ងៃអង្គារិ៍ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនរគបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំ និងការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023)។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ពហុកីឡដ្ឋានជាតិមរតតេជោ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែឆ្នូ ឆ្នាំ ២០២១ ក្នុងនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងជាតំណាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ពហុកីឡដ្ឋានជាតិមរតតេជោ ៕