ភ្នំពេញ ៖ ជនសង្ស័យត្រូវជាពូថៃ្ល បានឡើងទៅធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មួយស្រី ដល់ក្នុងបន្ទប់ ខណៈក្មួយស្រីកំពុងដេកតែម្នាក់ឯង និងមានការប្រតាយប្រតប់គ្នា ផ្អើលអ្នកជិតខាង និងសមត្ថកិច្ច ជួយអន្តរាគមន៍ចាប់ខ្លួនបានភ្លាមៗ កាលពីថៃ្ងទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី នៅចំណុចផ្ទះជួលក្រុម៨ ផ្លូវ៦០ ភូមិផ្សារតូចសង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះ អាយុ ១៦ឆាំ្នជនជាតិខែ្មរ មានទីលំនៅផ្ទះជួលក្រុម៨ ផ្លូវ៦០ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ មុខរបរនៅផ្ទះ ។
ចំណែកជនសង្ស័យឈ្មោះ យឿន ជា អាយុ ៣៩ឆ្នាំ មានទីលំនៅផ្ទះជួលកើតហេតុខាងលើ មុខរបរ មិនពិតប្រាក ( មានសារធាតុញៀន ) អវិជ្ជមានកូវីដ១៩ និងវត្ថុតាង កាំបិតបុ័ងតោចំនួន០១ តួនឺវីស ចំនួន០១ផងដែរ ។
សមត្ថកិច្ច បានបញ្ជាក់ថា នៅថៃ្ងទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦និង២០នាទី ជនរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ជួល ជាន់ឡៅតឿ ស្រាប់តែជនសង្ស័យ ត្រូវជាពូថៃ្ល បានឡើងទៅ ហើយបានទាញទ្វារបិទចាក់សោរ និងធ្វើសកម្មភាពចាប់ជនរងគ្រោះរំលោភ ដោយយកកូនកាំបិទ ភ្ជង់គំរាមជនរងគ្រោះ តែត្រូវជនរងគ្រោះ ចាប់កាំបិតបាន និងប្រតាយប្រតប់គ្នា ជនសង្ស័យបានវាយ និងចាប់ហែកខោស្រាត ធ្វើសកម្មភាពរំលោភ តែមិនបានសម្រេច ព្រោះជនរងគ្រោះបានស្រែកឲ្យគេជួយ ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ច ជួយអន្តរាគមន៍ ធាក់ទ្វារទម្លុះទ្វារ ចាប់ជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ