
្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះឯកឧត្តម ស សុខា ក្នុងនាមប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោកជំទាវ អញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គី របស់ក្រុមគ្រួសារសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ប្រចាំឆ្នាំ២០២១ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ។
រយៈពេល ១ឆ្នាំ កន្លងមកនេះ ឯកឧត្តម ស សុខាបានថ្លែងអំណរគុណដល់ឯកឧត្តម អស់លោក លោកស្រីអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ក្រុមការពារបច្ចេកទេស ក្រុមគ្រូ បង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ដៃគូឧបត្ថម្ភនានា និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងគ្រប់បែបយ៉ាងដើម្បីជួយជំរុញ និងបំផុសឲ្យការងារសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មានដំណើរការល្អ ទោះស្ថិតក្នុងពេលវេលាដ៏លំបាក នៃជំងឺកូវីដ-១៩ ក៏ដោយ៕