ជីវិតនៅពេលបច្ចុប្បន្ននេះ គឺមនុស្សម្នាក់ៗតែងតែរវល់និងការងាររបស់ខ្លួន។ ដូច្នោះយើងត្រូវតែរត់ តាមការឈានទៅមុខរបស់ពិភពលោក ដែលនេះធ្វើឱ្យមនុស្សមួយចំនួនមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណ។ ការសិក្សាបានបង្ហាញឱ្យឃើញថា ការហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទី ជួយដល់សុខភាពជាច្រើនចំណុច។
១.បន្ថយការកើតជំងឺបេះដូង
អត្ថប្រយោជន៍ផ្សេងមួយទៀតគឺថា អ្នកអាចរីករាយនឹងការដើរ ដោយសារតែវាជួយបន្ថយការប្រឈមនឹងជំងឺបេះដូងដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល និងលើសសម្ពាធឈាមបាន។ ការដើរនឹងជួយសម្រួលដល់សម្ពាធឈាម តាមរយៈបង្កើនរបត់ឈាមរត់។ វាអាចជួយឱ្យកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាមថយចុះ និងបង្កើនកូឡេស្តេរ៉ុលល្អវិញ។
២.បង្ការជំងឺពុកឆ្អឹង
អត្ថប្រយោជន៍មួយទៀតនៃការដើរ ៣០នាទីក្នុងមួយថ្ងៃ គឺអាចជួយបង្ការជំងឺពុកឆ្អឹង។ នៅពេលអ្នកដើរ អ្នកនឹងភ្ញោច និងពង្រឹងដល់ឆ្អឹងដើម្បីជួយបង្កើនកំហាប់របស់ឆ្អឹង។ ការដើរគឺជារឿងដ៏ល្អណាស់សម្រាប់ស្រ្តីដែលមានបញ្ហាពុកឆ្អឹងនៅពេលរាំងរដូវ ហើយវាក៏ជាការប្រឈមនឹងជំងឺពុកឆ្អឹងដែរ។
៣.ដុតអាហារបានលឿន
នៅពេលអ្នកដើររាល់ថ្ងៃ អ្នកនឹងធ្វើឱ្យការរំលាយអាហារក្នុងខ្លួនកាន់តែល្អ ដែលមានន័យថា ជាតិខ្លាញ់ក្នុងខ្លួនកាន់តែច្រើនត្រូវបានរំលាយចេញ។ ការដើរញាប់អាចជួយឱ្យចង្វាក់បេះដូងកើនឡើង ដូច្នេះវា នឹងធ្វើឱ្យខ្លាញ់កាន់តែច្រើនរំលាយដើម្បីបង្កើតជាថាមពល។ សម្រាប់អ្នកដែលចំណាយពេល ៣០នាទីលើការដើរ ពិតជាមានប្រយោជន៍ចំពោះការថែរក្សាទម្ងន់។