រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងសង្គមហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក្នុងពេលដែលគេបានឃើញតារាចម្រៀងរួមទ្រនំ គឺលោក ពេជ្រ ថាណា និងនាង លី អ៊ីវ៉ាធីណា បានថតរូបភាពយ៉ាងសិចស៊ី២សន្លឹករួមគ្នា បង្អើលអស់ប្រិយមិត្តអ្នកគាំទ្រ។
គេមិនទាន់ដឹងថា តើការថតរូបសិចស៊ីបែបសិល្បៈពីតារាទាំងពីរខាងលើនេះ ក្នុងគោលបំណងអ្វីឡើយ? ប៉ុន្តែរូបភាពខាងលើនេះ ត្រូវបានបញ្ចេញជាសាធារណៈតាមផេកហ្វេសប៊ុករបស់ លី អ៊ីវ៉ាធីណា ដែលធ្វើអោយមហាជនសម្តែងការភ្ញាក់ផ្អើល ខណៈពេលពួកគេមិនដែលបានឃើញអ្នកទាំងពីរថតរូបជាមួយគ្នាបែបនេះពីមុនមកឡើយ។
ជាមួយនឹងរូបភាពអោបរឹតមើលទៅយ៉ាងស្រើបស្រាល ក្នុងពេលដែល ពេជ្រ ថាណា ដោះអាវ រីឯ លី អ៊ីវ៉ាធីណា ត្រឹមរុំកន្សែងពោះគោ និងព្រលែងវាលអស់ពីក្រោយមើលទៅយ៉ាងសិចស៊ី លី អ៊ីវ៉ាធីណា បានភ្ជាប់នឹងសារខ្លីថា «សមគ្នាអត់ចាស»។
យ៉ាងណាក្តី ក្រោយពេលបង្ហោះរូបភាពខាងលើនេះ គេឃើញមានមិត្តភក្តិ និងប្រិយមិត្តគាំទ្របាននាំគ្នាចូលទៅ comment ជាមួយនឹងការសម្តែងការភ្ញាក់ផ្អើលនៅពេលបានឃើញអ្នកទាំងពីរហ៊ានថតរូបបែបសិចស៊ីយ៉ាងណា ខណៈពេលដែលអ្នកខ្លះក៏បានសរសើរនូវភាពស្រស់ស្អាតចំពោះការថតរូបបែបសិល្បៈរបស់ពួកគេនាពេលនេះផងដែរ។
ដោយឡែកពាក់ព័ន្ធបញ្ហាខាងលើនេះ យើងមិនទាន់អាចស្វែងរកការបកស្រាយណាមួយពីតារាចម្រៀងទាំងពីរខាងលើបាននៅឡើយទេ ប៉ុន្តែបើយោងតាមការ comment តបពី លី អ៊ីវ៉ាធីណា នៅពីក្រោយរូបភាពនេះ នាងនិយាយបែបលេងសើចថា «ជារឿងធម្មតាសោះ ម៉េចហ្វេនៗថាសិចស៊ី»។
ជាការកត់សម្គាល់ លី អ៊ីវ៉ាធីណា បានបាត់មុខពីសិល្បៈប្រមាណជា៣ឆ្នាំ ទើបតែពេលថ្មីៗនេះប៉ុណ្ណោះ ដែលនាងបានបង្ហាញខ្លួនក្នុងសិល្បៈជាថ្មីឡើងវិញ ក្នុងនោះនាងក៏បានបង្ហាញវត្តមានឡើងឆាកតន្ត្រីជាបន្តបន្ទាប់ និងបានត្រៀមខ្លួនថតបទថ្មីៗទុកសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខផងដែរ។ លី អ៊ីវ៉ាធីណា ធ្លាប់លើកឡើងថា នៅតែបន្តក្នុងវិស័យសិល្បៈហើយនាងថែមទាំងសន្យាថានឹងមិនបាត់មុខពីមហាជនដូចមុនទេ និងនៅបម្រើអារម្មណ៍អ្វីដែលប្លែកដល់មហាជនទៀត។
ប្រឡូកក្នុងសិល្បៈអស់ជាច្រើនឆ្នាំមកហើយដែរ តារារូបនេះហាក់មិនបានលេចលឺមានទំនាក់ទំនងស្នេហាជាមួយអ្នកណាម្នាក់នៅឡើយទេ ប៉ុន្តែជាធម្មតា គេតែងឃើញនាងបានបង្ហាញខ្លួនជាញឹកញាប់ជាមួយមនុស្សម្នាក់ដែលគេសង្ស័យថា ជានារីតែងខ្លួនជាបុរស។ ជាមួយនឹងការបង្ហាញភាពស្និតស្នាលជាមួយគ្នានោះ អ្នកទាំងពីរក៏ទំនងជាបានបោះទុនរកស៊ីជាមួយគ្នានៅក្នុងការបើកភោជនីយដ្ឋានរួមគ្នាផងដែរ។
ដោយឡែកសម្រាប់តារាចម្រៀងលោក ពេជ្រ ថាណា វិញម្តង បច្ចុប្បន្នលោកកំពុងតែប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការចាប់ឈោងភាពល្បីល្បាញកាន់តែខ្លាំងនៅក្នុងអាជីពចម្រៀងរបស់លោក តាមរយៈការចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ខណៈពេលបទចម្រៀងរបស់លោកក៏ទទួលបានគាំទ្រខ្លាំងពីយុវវ័យផងដែរ។ យ៉ាងណាទៀត ម្ចាស់បទ “សុំទោសសៀមរាប” រូបនេះក៏ធ្លាប់បានប្រកាសជាសាធារណៈតាមគណនេយ្យហ្វេសប៊ុករបស់លោកកន្លងមកដែរថា បច្ចុប្បន្នលោកបានស្វែងរកម្ចាស់បេះដូងឃើញរួចហើយ។