ការចាប់ឆ្នោត Champions League វគ្គ១៦ក្រុមចុងក្រោយកាលពីយប់មិញនេះបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានបញ្ហាបច្ចេកទេសរហូតដល់ឈានការចាប់ឆ្នោតសាជាថ្មីម្តងទៀត។
ពីដំបូងក្នុងការចាប់ឆ្នោតលើកទីមួយនេះ គូដែលអ្នកគាំទ្រចាប់អារម្មណ៍ជាងគេគឺរវាង PSG ប៉ះជាមួយ Manchester United។ មូលហេតុដោយសារតែក្រុមទាំងពីរមានកីឡាករលំដាប់ពិភពលោកឈានមុខគេដូចគ្នា ពោល PSG មាន Messi ឯ United មាន Ronaldo។
យ៉ាងណាមិញ ក្រោយរំលងបានប៉ុន្មាននាទីក្រោយមក UEFA ក៏បានប្រកាសការចាប់ឆ្នោតលើកទីមួយចាត់ទុកជាមោឃៈ ដោយសារតែមានបញ្ហាបច្ចេកទេសដូច្នោះក៏តម្រូវឲ្យចាប់ឆ្នោតម្ដងទៀត។ ជារឿងភ្ញាក់ផ្អើល Chelsea ដែលចាប់កាលពីលើកទីមួយជួប Lille នោះ ស្រាប់តែចាប់ម្ដងទៀត ក្រុមទាំងពីរនេះតែជួបគ្នាដដែល។
ក្រុមចំណោម៨គូនេះ មានតែគូរវាង Chelsea និង Lille នេះឯងចាប់ពីរដងជួបគ្នាទាំងពីរដងគូព្រេងហើយថាមិនគូព្រេង។ PSG ក្រោយគេចផុតពី Man United ពួកគេបែរទៅជួបជើងឯក១៣សម័យ Real Madrid ទៅវិញ។