ខេត្តកំពង់ស្ពឺ ៖ ក្រោយការបង្ក្រាបយ៉ាងក្តៅគគុក រហូតឈានដល់មានការផ្ទុះអាវុធរវាងឧក្រិដ្ឋជនគ្រឿង.ញៀន ជាមួយសមត្ថកិច្ច នៅបណ្តោយផ្លូវជាតិលេខ៤ បណ្តាលឱ្យឈ្មួញគ្រឿងញៀនម្នាក់បានស្លាប់ និងចាប់ខ្លួនបានតៃកុងរថយន្តម្នាក់ទៀតនោះ សមត្ថកិច្ចបានបន្តទៅឡោមព័ទ្ធទីតាំងរោងចក្រដំណាប់ស្វាយមួយកន្លែងនៅ ក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបានជនជាតិចិនម្នាក់ទៀត និងរឹបអូសសារធាតុផ្សំគ្រឿង.ញៀនជាង៧០តោនបន្ថែមទៀត ។
ក្រោយការផ្ទុះអាវុធ បណ្តាលឱ្យឧក្រិដ្ឋជនម្នាក់បានស្លាប់ សមត្ថកិច្ចក៏បានបន្តទៅឆែកឆេរទីតាំងកែច្នៃនៅចំណុច ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ជារួមលទ្ធផលនៃប្រតិបត្តិការបង្ក្រាបគ្រឿង.ញៀនដ៏ធំនេះ សមត្ថកិច្ចបានរឹបអូសបានធាតុផ្សុំគ្រឿងញៀនជាង ៧០ តោន និងបាន
ឃាត់ខ្លួនឩក្រិដ្ឋជន ២នាក់ ទី១-ឈ្មោះ LY POAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿង.ញៀន) ទី ២-ឈ្មោះ LY POH AN អាយុ៤៧ឆ្នាំ ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿង.ញៀន) ។ ចំណែកឈ្មោះ LEE TSUNG HAN អាយុ ៣២ ឆ្នាំ ភេទប្រុស ជាជនជាតិតៃវ៉ាន់ ( ស្លាប់ពេលផ្ទុះអាវុធបាញ់តដៃជាមួយសមត្ថកិច្ច )
សូមរំលឹកថា ករណីផ្ទុះអាវុធដាក់គ្នា ធ្វើឱ្យចិនម្នាក់ស្លា.ប់ និងរឹបអូសថ្នាំ.ញៀនជាង(១៤០០គីឡូក្រាម) រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ និងដកហូតវត្ថុតាងដែលគេសង្ស័ងថា ជា(ថ្នាំក្រវី) ជាច្រើនតោនបន្ថែមទៀត។ រហូតមកដល់ពេលនេះ សមត្ថកិច្ច នៅតែធ្វើការឡោមព័ទ្ធ និងឆែកឆេរបន្តតាមកំណត់មុខសញ្ញា ។