ក្រុមយុវជនបាល់ទះ ឬត្រូវបានគេស្គាល់ជាក្រុមក្រសួងមហាផ្ទៃឈុត B ទទួលបានជើង.ឯកក្នុងការប្រកួតដណ្ដើមពានរង្វាន់តារាង.បាល់ទះព្រែកជ្រៃ ក្រោយទម្លាក់ក្រុមបាល់ទះបងប្អូនល្អ (ក្រសួងមហាផ្ទៃ A) ២ សិតទល់ ១ សិតកាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
ក្នុងការប្រកួតបីស្មើដណ្ដើមប្រាក់លានតារាង.បាល់ទះព្រែកជ្រៃ ក្រុមយុវជនបាល់ទះដែលមានសមាជិក មឿន ម៉េង.ឡាយ, ស្នាលេខ៥ និង ឈួន ប្រសិទ្ធ ទទួលបានចំណាត់ថ្នាក់លេខ១ បានប្រាក់៤លានរៀល ខណៈក្រុមបងប្អូនល្អដែលមានស្មាត់ យក្ស, ប៊ន ណារិទ្ធ និងយុវជនវ័យ១៦ឆ្នាំ ខុម ហុងទ្រី ទទួលបានចំណាត់ថ្នាក់លេខ២ បានប្រាក់រង្វាន់២លានរៀល។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់បីស្មើមួយនេះត្រូវបានធ្វើឡើងតែ២ថ្ងៃ (សៅរ៍-អាទិត្យ) និងមាន៨ក្រុមប៉ុណ្ណោះ។ ក្រុមនីមួយៗត្រូវប្រកួតជម្រុះមួយសិតចាញ់ធ្លាក់ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ចុងក្រោយកម្មវិធីបានរកឃើញជើងខ្លាំង២ក្រុមគឺក្រុមយុវជនបាល់ទះ និងក្រុមបងប្អូនល្អ។ ក្រុមទាំងពីរត្រូវប្រកួត៣សិត ក្រុមឈ្នះ២សិតនឹងឈ្នះជើង.ឯកប្រចាំការប្រកួត។ ក្រុមយុវជនបាល់ទះបានចំណាាត់ថ្នាក់លេខ១ ខណៈក្រុមបងប្អូនល្អបានចំណាត់ថ្នាក់លេខ២។