ព្រះវិហារ៖ ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យមានអណ្ដាតភ្លើងឆាប់ឆេះផ្ទះចំនួន២ខ្នងរបស់ឪពុកម្តាយនិងកូនអស់គ្មានសល់នៅភូមិថ្នល់បែកឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារកាលពីម៉ោងជាង១០ថ្ងៃទី១២ខែធ្នូរឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះ២ខ្នងមានទំហំ៩ម៉ែត្រគុណ១២ម៉ែត្រ សង់អំពីឈើប្រកសង្ក័សីនិងមួយខ្នងទៀតជារបស់កូនទំហំ៥ម៉ែត្រគុណ៦ម៉ែត្រសងអំពីឈើប្រកសង្ក័សី។ផ្ទះទាំង២ខ្នងនេះ រងការឆេះបំផ្លាញទាំងទ្រព្យសម្បត្តិអស់គ្មានសល់។
ក្នុងហេតុការគញរោះអគ្គិសភ័យនេះប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរមានការអាណិតអាសូរដល់ម្ចាស់ផ្ទះដែលរងគ្រោះគឺពួកគាត់គ្មានសល់អ្វីទៀតទេ។លោកគុន ហ៊ុយមេឃុំៗថ្មីបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ទំហំនៃកាខួចខាតដែលបង្កឡើងដោយគ្រោះអគ្គិភ័យនេះរួមមានផ្ទះចំនួន២ខ្នង-ស្រូវចំនួន៤តោន-ម៉ូតូ១គ្រឿងថវិកាចំនួន១០លានរៀល-សម្ភារក្នុងផ្ទះខូចខាតអស់ទាំងស្រុង ៕