Real Madrid បានឈ្នះ១០ប្រ.កួតជាប់.គ្នា បន្ទាប់ពីបំ.បាក់ Atletico Madrid ២-០ កាលពីយប់មិញ និងធ្វើឲ្យពួកគេគម្លាត៨ពិន្ទុពីក្រុមលេខពីរ Sevilla បន្តឈរកំពូលតារាង។
ម្ចាស់ Top Scoere បច្ចុប្បន្ននៅ La Liga កីឡាករ Karim Benzema បានទាត់ Volley មួយជើងយ៉ាងស្អាត ជួយឲ្យ Real នាំមុខ ១-០។ ខ្សែបម្រើប្រ.យុទ្ធ Marco Asensio ជាអ្នកបន្ថែមគ្រាប់ទីពីរ ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Vinicius Jr’s។
Real បានចាញ់តែ២ប្រកួតប៉ុណ្ណោះក្នុងចំណោម២៣ប្រ.កួតចុងក្រោយរបស់ពួកគេ និងមិនចាញ់សោះចាប់តាំងពីថ្ងៃទី ៣ ខែ តុលា។ Real ពេលនេះកំពុងនៅកំពូលតារាង La Liga មាន៤២ពិន្ទុ ខណៈ AT Madrid នៅលេខ៤មាន២៩ពិន្ទុ។