បាត់ដំបង៖ កងកម្លាំងវរសេនាតូចលេខ៨១៩សហការជាមួយក្រុមគ្រូពេទ្យនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀតបានទទួលពលករខ្មែរប្រុសស្រី ក្មេងចាស់សរុបជាង១០០នាក់ដែលវិលត្រឡប់មកស្រុកកំណើតវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ស្ថិតក្នុងភូមិអូរអន្លក់ឃុំតាសែនស្រុកកំរៀងខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២១កង កម្លាំងសមត្ថកិច្ចបានទទួលពលករខ្មែរវិលត្រឡប់មកស្រុកវិញសរុបចំនួន១២០នាក់ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ឃុំតាសែនស្រុកកំរៀងនៃខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តថាពលករខ្មែរដែលអាជ្ញាធរថៃបញ្ញូនមកវិញពេលនេះសរុបមានចំនួន១២០នាក់ក្នុងនោះស្រី៤៥នាក់និងក្មេង ២៥នាក់។
ក្នុងចំណោមពលករខ្មែរសរុបចំនួន១២០នាក់ ក្នុងនោះ៣២នាក់មិនទាន់មានកាតចាក់វ៉ាក់សាំងត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ស្រុកសំពៅលូនដោយឡែកពលករប្រុសស្រីចំនួន ៨៨នាក់ដែលមានកាតចាក់វ៉ាក់សាំងរួចក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩រួចបានអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ៕