
នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នេះ លោកឧកញ៉ា នី សម្បត្តិ អនុប្រធាន ស.ស.យ.ក. ខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែក បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់ ស.ស.យ.ក. ខេត្តព្រៃវែង ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ស្រុកកំពង់ត្របែក។
ក្នុងឱកាសនោះ លោកឧកញ៉ា នី សម្បត្តិ ក៏បានប្រគល់លិខិតថ្លែងអំណរគុណ និងបាននាំយកថវិកា
ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនយុវជន ស.ស.យ.ក. ស្រុកកំពង់ត្របែក ដែលស្ម័គ្រចិត្តសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ចំនួន ២២នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល ។
ក្នុងឱកាសនោះដែរ លោកឧកញ៉ា នី សម្បត្តិ និងក្រុមការងារ ក៏បានរៀបចំអាហារសាមគ្គីជូនដល់សមាជិក សមាជិកា ដែលបានអញ្ជើញចូលរួម ទទួលទានរួមគ្នាប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង៕