
ខ្សែប.ម្រើប្រយុទ្ធ ឡេង ណូរ៉ា កាលពីម្សិលមិញនេះបានប្ដូរ.ចូលនៅវគ្គទី២ នាទីទី៥៧ សម្រាប់ជំនួបទល់ក្រុមឥណ្ឌូណេស៊ី ដែលកម្ពុជា បានចាញ់ ៤-២ កាលនៅទឹកដីប្រទេសសិង្ហបុរីក្នុងការប្រកួត AFF Suzuki Cup 2020។
ក្រោយពេលប្ដូរ.ចូល ឡេង ណូរ៉ា បានបង្ហាញឲ្យមហាជនមើលឃើញពីភាពលេចធ្លោរបស់ខ្លួន ពោលគឺលេងបានយ៉ាងល្អតាំងពីក្រោមដល់លើ និងបានជួយបង្កើតឱកាសបោះបាល់ឲ្យមិត្តរួមក្រុម សៀង ចន្ធា មានឱកាសស្ទើរតែរកបានគ្រាប់បាល់ ទៅហើយ។ យ៉ាងណាក្នុងការប្ដូរចូលនោះ ណូរ៉ា បានធ្វើឲ្យមហាជនមើលឃើញថា យុវជនកម្ពុជារូបនេះនឹងក្លាយជាកីឡាករលេចធ្លោក្នុងក្រុមជម្រើសជាតិកម្ពុជានាពេលដ៏ខ្លីខាងមុខ។
ក្នុងការប្ដូរចូលនោះលោក Honda អ្នកចាត់ការក្រុមគោព្រៃកម្ពុជាបានប្រាប់ទៅកាន់ ណូរ៉ា ថា “ត្រូវបង្ហាញនូវអ្វីដែលខ្លួនឯងមានឲ្យមហាជនបានឃើញ។ ប្រកួតហ្នឹងក្រុមយើង នឹងបង្កើតកំហុសច្រើន (គាត់ដឹងមុនបង) ដូច្នេះយើងត្រូវប្រឹងប្រែងធ្វើឲ្យបានល្អបំផុត”។
យុវជនរបស់ព្រៃវែងខាងលើយល់ឃើញថា ខ្លួនមិនទាន់ធ្វើបានតាមការចង់បានរបស់គ្រូ និងអ្នកចាត់ការទាំងពីរនាក់ឡើយ។ ដូច្នេះគេមានតែបន្តប្រឹងប្រែងបន្ថែមទៀត បើសិនមានឱកាសបានចូលលេងលើកក្រោយ។ រំលឹកថា សម្រាប់កម្ពុជាបានប្រកួតចាញ់ ម៉ាឡេស៊ី ៣-១ កាលប្រកួតទី១ និងចាញ់ ឥណ្ឌូណេស៊ី កាលពីយប់មិញនេះជាប្រកួតទី២ សម្រាប់ការប្រកួតសន្សំពិន្ទុពូល B នៃ ពានរង្វាន់ខាងលើ។