
ប៉ៃលិន: បុរស់ម្នាក់តូចចិត្តព្រោះខ្លួនមានជំងឺប្រចាំកាយច្រើនមិនចង់ឲ្យពិបាកដល់ក្រុមគ្រួសារទៀតទើបសម្រេចចិត្តមកលោតពីលើកស្ពានធ្វើអត្តឃាតខ្លួនឯងកាលពីថ្ងៃទី០៩ខែធ្នូឆ្នាំ២០២១កើតហេតុនៅចំណុចស្ពានតារាប(ស្ទឹងប៉ៃលិន)ស្ថិតនៅភូមិទួលល្វាសង្កាត់ទួលល្វាក្រុងប៉ៃលិនខេត្តប៉ៃលិន បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ សាន់ ច័ន្ទ ភេទប្រុសអាយុ៣០ឆ្នាំសញ្ជាតិខ្មែរ មុខរបរកសិកររស់នៅភូមិឃុំខាងលើបានលោតពីលើស្ពានតារាប ដោយមូលហេតុជនរងគ្រោះមានជំងឺមហារីកដំណាក់កាលចុងក្រោយ (ពេទ្យមិនអាចទទួលព្យាបាលបាន)។
សពត្រូវបានប្រគល់ជូនទៅឲ្យប្រពន្ធនិងសាច់ញាតិដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី។
