
ក្រុមជ.ម្រើស.ជាតិកម្ពុជា បានចាញ់ ក្រុមជ.ម្រើស.ជាតិឥណ្ឌូណេស៊ី ៤-២ ក្របខ័ណ្ឌ AFF Suzuki Cup 2020 នៅលើទឹកដីប្រទេសសិង្ហបុរីកាលពីម្សិលមិញនេះ។
នៅក្នុងការប្រកួតខាងលើ ទាំងតង់ទី១ និងតង់ទី២ ក្រុមគោព្រៃកម្ពុជា ក៏ដូចជាខាងឥណ្ឌូណេស៊ី មានការប្រទាញប្រទង់គ្នាខ្លាំង ដោយក្រុមឥណ្ឌូណេស៊ីហាក់មានប្រៀបជាងកម្ពុជានៅតង់ទី១ រីឯតង់ទី២ កម្ពុជាហាក់មានប្រៀបជាង។
នៅក្នុងតង់ទី១ ក្រុមជ.ម្រើស.ជាតិឥណ្ឌូណេស៊ីរកបាន៣គ្រាប់ ស៊ុតចូលដោយខ្សែបម្រើ Rachmat Iraianto នៅនាទីទី៤ និងនាទីទី៣៣ ព្រមទាំងខ្សែបម្រើ Evan Dimas នៅនាទីទី១៧។ សម្រាប់កម្ពុជាយើងវិញ ស៊ុតចូលបាន១គ្រាប់ ដោយខ្សែការពារ យ៉ឺ សាហ្វី ស៊ុតចូលនៅនាទី៣៧។
សម្រាប់តង់ទី២វិញ ក្រុមគោព្រៃកម្ពុជាស៊ុតចូលបាន ១គ្រាប់ ដោយខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម នៅនាទីទី៦០។
កាលប្រកួត Suzuki Cup 2020 កន្លងទៅ ក្រុមកម្ពុជាបានចាញ់ នឹងក្រុមម៉ាឡេស៊ីក្នុងលទ្ធផល ៣-១។ កម្ពុជាយើងនៅមាន ប្រកួតទៀតនៅក្នុង AFF Suzuki Cup 2020 ដែលត្រូវប្រកួតនឹង ឡាវ វៀតណាម ជាបន្តបន្ទាប់ខាងមុខទៀត។