្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល់ជាមួយមនុស្សវ័យចាស់ក្នុងស្រុកមង្គលបូរី ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា-រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្តនិងរដ្ឋបាលស្រុកមង្គលបូរី។
្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងពាំនាំនូវការសួរសុខទុក្ខ និង ជូន ពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស គណៈ កម្មា ធិ ការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយប្រគេននិងជូនចំពោះព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ។
ាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំអំណោយចែកជូនមនុស្សវ័យចាស់ ស្ថិតនៅស្រុកមង្គលបូរី
ប្រជាពលចូលរួមក្នុងម្នាក់ៗទទួលបាន អាវរងា ១ ភួយ ១ ក្រម៉ា ១ ប្រេងកូឡា ១ ដប តែ១កព្ចាប់ ស្កសរ ១គីឡូក្រាម អំបិល ១កព្ចាប់ ទឹកដោះគោ ១កប៉ុង និងថវិកា២មុឺនរៀល។
បន្ទាប់ពីបានជួបសំណេះសំណាលជាមួយមនុស្សវ័យចាស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអញ្ជើញផ្តល់អំណោយឡាបូលាងសម្អាតដៃដល់វិទ្យាល័យហ៊ុនសែនមង្គលបូរី ព្រមទាំងបានផ្តល់អំណោយជាថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន១០១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២មុឺនរៀល ។