នៅក្នុងការប្រកួតរវាងក្លឹប Manchester City តទល់នឹងក្លឹប Leipzig ក្របខ័ណ្ឌ UEFA Champions League យប់.មិញនេះនូវលទ្ធផល ១-២ ខ្សែការពារ Kyle Walker ទទួលបានកាត.ក្រហមមួយ និងចាកចេញពីប្រកួតភ្លាមៗក្នុងនាទីទី៨២ ក្រោយកីឡាករនេះបានទាត់ជើងគូប្រកួតខ្លួនគឺខ្សែប្រយុទ្ធ Andre Silva ដោយចេតនា។
ទាក់ទងនឹងរឿងនេះ លោក Pep Guardiola អ្នកចាត់ការ Man City សង្ឃឹមថា Walker នឹងរៀនពីកំ.ហុសមួយនេះ ដើម្បីកុំឲ្យបង្កការលំបាកដល់ក្រុមទាំងមូលនៅពេលក្រោយ។
លោក Pep បាននិយាយថា៖ “Walker ជាកីឡាករដ៏សំខាន់របស់យើង ហើយវាអត់ចាំបាច់អីដល់ថ្នាក់បាត់បង់គេដោយសារអញ្ចឹងនោះទេ។ ខ្ញុំសង្ឃឹមថា គេនឹងរៀនពីកំ.ហុសមួយនេះ។ កាត.ក្រហមមួយនេះបង្កការលំបាកដល់យើងណាស់ ជាពិសេសវគ្គ ១៦ក្រុមខាងមុខនេះ។ ដឹងស្រាប់ហើយកាត.ក្រហម អត់ចាំបាច់ខ្ញុំនិយាយថាមានរឿងអីកើតឡើងទេលើគេទេ ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់បន្ទាប់ពីមានរឿងនេះ។”