លោក Adham El-Selhadar ដែលជាគ្រូ.បង្គោលក្លឹបអេហ្ស៊ីប El Magd បានគាំងបេះដូង.ស្លាប់ ក្រោយបានចូលរួមអបអរក្រុមរបស់លោករកបានមួយគ្រាប់នៅក្នុងពេលបន្ថែមម៉ោង នាទីទី ៩០+ ២ ដែលធ្វើឲ្យឈ្នះប្រកួតតទល់នឹង El Zarqa ក្នុងលទ្ធផល ១-០ កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។
ក្នុងកំឡុងពេលអបអរឈ្នះប្រកួតចុង.ម៉ោងនេះ ដំបូងឡើងលោក Adham បានចូលរួមអបអរដោយមានក្ដីរំភើបយ៉ាងខ្លាំងជាមួយអ្នកគាំទ្រទីលានទាំងអស់ ប៉ុន្តែក្នុងពេលអបអរនោះសុខៗ គ្រូ.បង្គោលក្លឹបអេហ្ស៊ីបរូបនេះក៏មានអាការៈគាំងបេះដូង និងបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។
ប៉ុន្តែជាអកុសលលោកត្រូវបានគេបញ្ជាក់ថាបានបាត់បង់ជីវិតទៅហើយ ដែលដំណឹងមួយនេះបានធ្វើឲ្យក្លឹបរបស់លោកមានសេចក្ដីក្រៀមក្រំជាខ្លាំង និងបានធ្វើការកាន់ទុក្ខរយៈពេល ៦ថ្ងៃ។