
ខ្សែប្រយុទ្ធ Kylian Mbappe បានបំបែកកំណត់ត្រារបស់ ខ្សែប្រយុទ្ធ Lionel Messi ដោយបានក្លាយជាកី.ឡាករវ័យក្មេងជាងគេ ដែលរកបានគ្រាប់បាល់ ៣០គ្រាប់ក្នុងប្រកួត UEFA Champions League ក្រោយកី.ឡាករនេះបានស៊ុតចូល ២គ្រាប់ក្នុងប្រកួតនឹង Club Burgge លទ្ធផល ៤-១ ក្នុងថ្ងៃនេះ(ម៉ោងកម្ពុជា)។
កំណត់ត្រាចាស់កី.ឡាករវ័យក្មេងបំផុត ស៊ុតចូល ៣០គ្រាប់នៅ UCL នេះគឺជា Messi ដែលកី.ឡាករនេះរកកំណត់ត្រានេះបានក្នុងវ័យ ២៣ឆ្នាំ និង ១៣១ថ្ងៃ។
ខណៈក្នុងថ្ងៃនេះ Mbappe ជាអ្នកបំបែកកំណត់ត្រានេះ ស៊ុតចូលរហូតដល់ ៣១គ្រាប់ឯណោះក្នុង វ័យមិនទាន់ពេញ ២៣ឆ្នាំផង ដោយនៅខ្វះ ១២ថ្ងៃទៀតទើបគ្រប់ ២៣ឆ្នាំពេញ។